៧វិធី ជួយឲ្យក្បាលទំពែកដុះសក់ឡើងវិញ
ផ្តល់សិទ្ធិដោយ៖ មង្គលការ
មូលហេតុដែលធ្វើឲ្យអ្នកទំពែកមានច្រើនយ៉ាង
កត្តាខ្លះបណ្តោមកពីហ្សែន,
ភាពតានតឹងរាល់ថ្ងៃ, ការប្រើប្រាស់ថ្នាំ
រួមទាំងការប្រើកាំរស្មីព្យាបាលជំងឺជាដើម។
ប៉ុនតែអ្នកកុំព្រួយព្រោះមានដំណោះស្រាយបញ្ហាទំពែកដោយប្រើវត្ថុធាតុ
ដើមធម្មជាតិមានប្រសិទ្ធិភាព ហើយគ្មានប៉ះពាល់ដល់សុខភាពថែមទៀត។
១. ប្រេងដូង
វិធីសាស្ត្រ៖ អនុវត្តលាបប្រេងដូងផ្ទាល់នៅលើឬសសក់
និងស្បែកក្បាល។ ម៉ាស្សាថ្នមៗទុកមួយយប់
រួចលាងជម្រះជាមួយនឹងទឹកក្តៅឧណ្ឌៗនៅពេលព្រឹក។ ក្នុងរយៈពេល
៤សប្តាហ៍លោកអ្នមានអារម្មណ៍ថា សក់ចាប់ផ្តើមប្រែប្រួលខុសធម្មតា។
២. ប្រេងក្រូចថ្លុង
វិធីសាស្ត្រ៖ បាញ់ប្រេងក្រូចថ្លុងទៅលើគល់សក់របស់អ្នក
វានឹងជ្រាបចូលរន្ធសសៃសក់ ហើយជួយឲ្យសក់លូតលាស់ឡើងវិញ។
វិធសាស្ត្រប្រសើរបំផុតសម្រាប់អ្នកដែលមានសក់ទំពែក ឬសក់ស្តើង។
៣. ទឹកឃ្មុំ
ទឹកឃ្មុំត្រូវបានគេទទួលស្គាល់ថាឱសថធម្មជាតិអាចព្យាបាល
ការជ្រុះសក់ និងធ្វើឲ្យសក់លូតលាស់ឡើងវិញ។
អ្នកគ្រាន់តែបន្ថែមទឹកឃ្មុំបន្តិចនៅក្នុងតែ
ឬក៏បរិភោគផ្ទាល់ជាមួយនឹងនំប៉័ងក៏បានដែរ។
វិធីនេះនឹងជួយកាត់បន្ថយការទំពែក និងជ្រុះសក់យ៉ាងឆាប់រហ័ស។
៤. ស្លឹកតែបៃតង
វិធីសាស្ត្រ៖ យកស្លឹកតែទៅបុកឲ្យម៉ត់ លាយជាមួយនឹងទឹកក្តៅឧណ្ឌៗ
រួចលាបនៅលើស្បែកក្បាលទុករយៈពេលមួយម៉ោង រួចលាងសម្អាតចេញវិញ។
តែបៃតងអាចប្រឆាំងនឹងអុកស៊ីតកម្ម, បង្កើនប្រព័ន្ធភាពសាំ,
ប្រឆាំងនឹងភាពចាស់
ព្រមទាំងជួយឲ្យសក់ដុះលូតលាស់ឡើងវិញបានឆាប់រហ័ស។
៥. ប្រេងអូលីវក្តៅៗ
វិធីសាស្ត្រ៖ យកប្រេងអូលីវទៅកម្តៅបន្តិច
រួចម៉ាស្សាថ្នមៗលើស្បែកក្បាល រួចទុកចោលរយៈពេលមួយម៉ោង
ទើបលាងសម្អាតជាមួយនឹងសាប៊ូចេញ។
វិធីនេះនឹងជួយឲ្យអ្នកមានអារម្មណ៍ថា ស្រាលក្បាល
ហើយជួយឲ្យសក់ដុះលូតលាស់ឡើងវិញ។
៦. ទឹកផ្លែឈើ
វិធីសាស្ត្រ៖ យកទឹកខ្ទឹមបារាំង, ខ្ទឹមស ឬទឹកខ្ញី
លាបនៅលើស្បែកក្បាលទុកចោលមួយយប់ និងលាងសម្អាតនៅពេលព្រឹកឡើង។
អនុវត្តបែបនេះឲ្យបានទៀងទាត់
និងជួយឲ្យសក់របស់អ្នកឆាប់ដុះលែងទំពែកដូចមុន។
៧. ម្សៅធ្វើនំ (backing soda)
លាយម្សៅធ្វើនំ ២ស្លាប់ព្រាបាយ ជាមួយនឹងទឹកក្តៅ២កែវ។
លាយល្បាយនេះនៅលើសក់ និងស្បែកក្បាលឲ្យសព្វដូចដែលអ្នកកក់សាប៊ូ
បន្ទាប់មកលាងចេញឲ្យស្អាត។
ម្សៅធ្វើនំនឹងជួយសម្អាតសក់របស់អ្នកដូចសាប៊ូកក់សក់ដែរ។
សំខាន់ជាងនេះទៅទៀតអ្នកត្រូវជៀសឲ្យឆ្ងាយបីសារធាតុគីមី Sodium
lauryl ព្រោះវាជាភ្នាក់ងាររបស់ឲ្យក្រហាយរលាកស្បែកក្បាល
ដែលមាននៅក្នុងគ្រប់ប្រភេទនៃគ្រឿងសំអាង។
នេះហើយជាមូលហេតុដែលធ្វើឲ្យអ្នកទំពែក៕
គេហទំព័រការងារ www.pelprek.com ,since 2007
No comments:
Post a Comment