Thursday, August 20, 2015

នគររំដួល -Romdoul Kingdom - added 6 new photos

ម៉ុង គីមស្រុង ជាប់អាហារូបករណ៍ទៅរុស្ស៊ី កំពុងស្វែងរកជំនួយបន្ទាន់ខាងក្រោមនេះគឺជាអត្ថបទជីវប្រវត្តិរបស់យុវជន ម៉ុង គីមស្រុង ដែលជាអតីតសិស្សពូកែផ្នែកអក្សរសិល្ប៍ លេខបីទូទាំងប្រទេស និងបច្ចុប្បន្ន បានជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីផ្នែកស្ថាបត្យកម្ម។
យុវជនម្នាក់នេះ ជាកូនកសិករក្រីក្រ ដែលបច្ចុប្បន្ន កំពុងត្រូវការថវិកាបន្ទាន់ ដើម្បីទិញសម្ភារៈសិក្សារួមមានកុំព្យូទ័រ និងសម្ភារៈមួយចំនួនទៀត ដែលគ្រួសារពុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីចំណាយទៅលើសម្ភារៈទាំងនេះនោះទេ។ សូមអានជីវប្រវត្តិរបស់ប្អូន និងជួយគាត់ផង ជាថវិកាក្តី និងជាសម្ភារៈក្តី។ ប្អូនត្រូវធ្វើដំណើរទៅប្រទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយនេះ។











«ខ្ញុំបាទឈ្មោះ ម៉ុង គីមស្រុង ភេទ ប្រុស កើតថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៩១ (២១ឆ្នាំ) នៅ ភូមិសមរម្យ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។ ខ្ញុំកើតក្នុងត្រកូលកសិករ ដែលមានឪពុកឈ្មោះ ម៉េង ម៉ុង អាយុ ៤២ឆ្នាំ ម្តាយឈ្មោះ ឈន ចន្នី អាយុ៤១ឆ្នាំ និងខ្ញុំមានបងប្អូនបង្កើត បីនាក់ ប្រុសទាំងបី។ ខ្ញុំជាកូនប្រុសច្បង ហើយប្អូនទី១ ឈ្មោះ ម៉ុង គីមស្រ៊ាង អាយុ ១៧ឆ្នាំ និងប្អូនទី២ ឈ្មោះ ម៉ុង គីមស្រ៊ន (ទារក)។
ឪពុកខ្ញុំមានមុខរបរជាអ្នកដឹកត្រីលក់ពីបឹងឯស្រុកក្រូចឆ្មា មកលក់នៅផ្សារក្បែរផ្ទះ ចំណែកឯ ម្តាយខ្ញុំគាត់ជួយលក់ត្រីដែលឪពុកខ្ញុំរកបានពីបឹងមក ក្រៅពីនោះគាត់នៅផ្ទះ ។ តែ បច្ចុប្បន្ន ពុំសូវ មានត្រីលក់ទេ ព្រោះខ្សត់ត្រីនៅបឹង ។ ទីលំនៅ បច្ចុប្បន្ន នៅ ភូមិសមរម្យ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។
ជីវិតកុមារភាព
កាលពីកុមារ ខ្ញុំបានរស់នៅជាមួយម្តាយ‑ឪពុករហូតដល់ថ្ងៃ ដែលខ្ញុំត្រូវចូលរៀន។ ដោយសារ កង្វះខាតជីវភាពក្នុងបន្ទុកគ្រួសារខ្លាំងពេក ខ្ញុំត្រូវបាន ម្តាយ‑ឪពុក បញ្ជូនឲ្យទៅរស់នៅជាមួយតា‑យាយ នៅស្រុកកំនើតរបស់ម្តាយរបស់ខ្ញុំដើម្បីចូលរៀននៅទីនោះ។ ខ្ញុំបានចូលរៀនថ្នាក់ទី១នៅឆ្នាំ១៩៩៨ នៅសាលា បឋមសិក្សា រំចេកនៅភូមិរំចេក ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ក្នុងវ័យកំពុងរៀន នៅ បឋមសិក្សា ខ្ញុំបានទៅស៊ីឈ្នួល ដកសំណាបដើម្បីយកលុយ ចូលរៀនព្រោះពេលនោះជីវភាព គ្រួសារខ្ញុំលំបាកយ៉ាងខ្លាំង ហើយការចូលរៀនត្រូវបង់លុយទៀត។ ក្នុងមួយថ្ងៃ ខ្ញុំទទួលបាន លុយ១០០៛ពីយាយយកទៅចាយនៅ ឯសាលារៀន ប៉ុន្តែជួនកាលក៏អត់លុយសូម្បីតែ១០០៛។ នៅចុងឆ្នាំ ហៀបនឹងប្រលងបញ្ចប់ថ្នាក់ទី១ ខ្ញុំបានកើតជំងឺគ្រុនឈាម កំរិតធ្ងន់ដែលជាហេតុធ្វើឲ្យខ្ញុំត្រូវរៀនត្រួតថ្នាក់ ។ មកដល់ឆ្នាំ២០០០ ទើបខ្ញុំបានឡើងថ្នាក់ទី២ ។ ខ្ញុំបានរៀនចប់ថ្នាក់ទី២ ហើយដោយសារឪពុកខ្ញុំ ឃើញ ខ្ញុំរស់នៅលំបាក គាត់ក៏បានយកខ្ញុំទៅរស់នៅជាមួយពួកគាត់វិញ នៅភូមិសមរម្យ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។
ពូកគាត់បានបញ្ចូន ខ្ញុំឲ្យទៅរៀនបន្តក្នុងថ្នាក់ទី៣ នៅសាលាបឋមសិក្សា តាប៉ាវ ក្នុងឆ្នាំ២០០១ នៅក្នុងភូមិចំរើន ឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។ ខ្ញុំបានដើរទៅរៀន ចំងាយប្រមាណ ៣គីឡូម៉ែត្រ ពីផ្ទះជារៀងរាល់ថ្ងៃ រហូតដល់ថ្នាក់ទី៤ ឪពុកខ្ញុំក៏បានទិញកង់មួយ ឲ្យខ្ញុំជិះទៅរៀន។ ការរៀននៅបឋមសិក្សា ខ្ញុំបានមានទំនាក់ទំនងល្អជាមួយលោកគ្រូ អ្នកគ្រូ និង មិត្តរួមថ្នាក់។
វ័យសិក្សានៅអនុ និង វិទ្យាល័យហ៊ុន សែនត្រពាំងឫស្សី
នៅឆ្នាំ២០០៥ ខ្ញុំបានប្រលងបញ្ចប់ថ្នាក់ទី៦ ហើយក៏បានជាប់បន្តទៅរៀននៅអនុវិទ្យាល័យក្នុងថ្នាក់ទី៧។ ការធ្វើដំណើរទៅអនុវិទ្យាល័យ ដោយជិះកង់ដដែល ដែលចំងាយប្រហែលប្រមាណ ៧គីឡូម៉ែត្រ ពីផ្ទះ។ នៅក្នុងថ្នាក់ដំបូងនៃអនុវិទ្យាល័យនេះ គ្រូមានបើកបង្រៀនគួបន្ថែម។ សិស្សដទៃទៀតភាគច្រើន ទៅ រៀនគួបន្ថែម ចំនែកខ្ញុំមិនមានលុយទៅរៀនគួនឹងគេឡើយ។ ដោយខ្ញុំជាសិស្សឧស្សាហ៍ ព្យាយាម ក្នុងការសិក្សា លោកគ្រូ អ្នកគ្រូអាណិត ក៏ផ្តល់ឱកាស់ ឲ្យខ្ញុំបានចូលរៀនគួនឹងគេ ដោយមិនចាំបាច់ បង់លុយទេ។ នៅពេលបានចូលរៀនគួបន្ថែមធ្វើឲ្យចំណេះដឹងរបស់ខ្ញុំ កាន់តែរីកចំរើនជាងមុនថែម ទៀត។ នៅឆ្នាំ២០០៦ ខ្ញុំបានចូលរៀនថ្នាក់ទី៨ ជីវភាពសិក្សារបស់ខ្ញុំនៅដដែល។
នៅក្នុងថ្នាក់នេះហើយ ដែលខ្ញុំបានស្គាល់លិខិតសរសើរដំបូងរបស់ខ្ញុំ ព្រោះពេលនោះលោកនាយក បានរៀបចំពិធីជប់លៀង ប្រគល់លិខិតសរសើរដល់សិស្សពូកែប្រចាំថ្នាក់ពីលេខ១ ដល់លេខ៣ ដែលចំពេលដែលខ្ញុំបានប្រលង ជាប់ចំណាត់ថ្នាក់លេខ១ប្រចាំថ្នាក់។ នៅឆ្នាំ២០០៧ ខ្ញុំបានបន្តចូលរៀនក្នុងថ្នាក់ទី៩ ដែលក្នុងថ្នាក់នេះខ្ញុំ មានទំនាក់ទំនងយ៉ាងល្អជាមួយអ្នកគ្រូផ្នែកអក្សរសិល្ប៍ខ្មែរ គាត់ក៏បានជួយណែនាំខ្ញុំឲ្យរៀនបានពូកែ ផ្នែកអក្សរសិល្ប៍ខ្មែរ ហើយពេលនោះត្រូវនឹងថ្នាក់ដែលត្រូវចូលរួមប្រលងជ្រើសរើសសិស្សពូកែទៀតនោះ ខ្ញុំក៏បានចូលរួមប្រលងជ្រើសរើសសិស្សពូកែប្រចាំអនុវិទ្យាល័យ។
ខ្ញុំបានមានអារម្មណ៍ភ័យអរយ៉ាងខ្លាំង ព្រោះវាជាលើកដំបូងរបស់ខ្ញុំហើយ ដែលចូលរួមការប្រលងប្រជែងយ៉ាងស្វិតស្វាញយ៉ាងនេះ។ លទ្ធផល ប្រលងរបស់ខ្ញុំ បានផ្តល់ផលយ៉ាងជាទីគាប់ចិត្តគឺ ខ្ញុំបានជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកអក្សរ សិល្ប៍ខ្មែរ ប្រចាំអនុវិទ្យាល័យ នេះជាលទ្ធផលដែលផ្តល់ឱកាសឲ្យខ្ញុំបានចូលរួមប្រលងជ្រើសរើសសិស្ស ពូកែ ថ្នាក់ស្រុក ត្រៀមប្រលងនៅថ្នាក់ខេត្តទៀត។ ការប្រលងថ្នាក់ស្រុក មានភាពលំបាកណាស់ ដែលសិស្ស មកពីគ្រប់ឃុំទាំងអស់ដែលជាប់ចំណាត់ថ្នាក់ប្រចាំអនុវិទ្យាល័យ ត្រូវប្រកួតប្រជែងគ្នា ដើម្បីឋិតក្នុងជំរើស ៨នាក់ ដែលត្រូវចូលរួមប្រលងថ្នាក់ខេត្ត ។ នៅពេលនោះ ខ្ញុំបានជាប់ចំណាត់ថ្នាក់លេខ៧ក្នុងជំរើស ៨នាក់។ ខ្ញុំក៏មានឱកាស បានចូលរួមប្រលងថ្នាក់ខេត្តទៀត នេះជាដំណាក់កាលមួយយ៉ាងញាប់ញ័របំផុត ព្រោះវាជា ឱកាសចុងក្រោយ ដែលសិស្សជាប់ចំណាត់ថ្នាក់ប្រចាំស្រុកទាំងអស់ត្រូវប្រកួតប្រជែងគ្នា ដើម្បីយក ជ័យលាភីថ្នាក់ខេត្ត ទៅចូលរួមប្រលងថ្នាក់ជាតិនៅខេត្តសៀមរាបនាឆ្នាំនោះ ដែលជា ដំណាក់កាលចុងក្រោយបំផុត។
លទ្ធផល នៃការប្រលងថ្នាក់ខេត្ត ខ្ញុំបានជាប់ចំណាត់ថ្នាក់លេខ៧ ក្នុងជំរើស៩នាក់ ដែលត្រូវបានចូលរួមប្រលងថ្នាក់ជាតិនៅខេត្តសៀមរាប នៅថ្ងៃទី០៥-០៦-០៧ ខែឧសភា ឆ្នាំ២០០៨។ លទ្ធផលប្រលងលើកនោះ ខ្ញុំមិនបានជាប់ចំណាត់ថ្នាក់ជយលាភីជាសិស្សពូកែទូទាំងប្រទេសទេ។ ខ្ញុំបាន មានអារម្មណ៍អន់ចិត្តបន្តិច ប៉ុន្តែខ្ញុំមិនបោះបង់ទេ។ ខ្ញុំបានត្រលប់មកខេត្តកំពង់ចាមវិញ ហើយធ្វើដំណើរ ត្រលប់ទៅអនុវិទ្យាល័យ វិញដែរ ខ្ញុំបានប្រឹងរៀនតទៅទៀត ដើម្បីត្រៀមប្រលងសញ្ញាបត្រ មធ្យម សិក្សាបឋមភូមិនៅថ្ងៃទី១៨-១៩ ខែកញ្ញាឆ្នាំ២០០៨។ បន្ទាប់ពីថ្ងៃប្រលង ខ្ញុំរងចាំមើលលទ្ធផល របស់ខ្លួន។នៅពេលនោះលទ្ធផលរបស់ខ្ញុំ គឺ ខ្ញុំទទួលបាននិទ្ទេស ល្អ ។
ក្នុងថ្នាក់ទី១២នេះ ខ្ញុំមានតួនាទី ជាច្រើន បន្ទាប់ពីជាសិស្សម្នាក់ក្នុងវិទ្យាល័យ ខ្ញុំក៏ជាប្រធានថ្នាក់ ជាប្រធានក្រុមប្រឹក្សាកុមារ ប្រចាំនៅ វិទ្យាល័យ និង ជាអ្នកប្រឹក្សាដល់លោកនាយកផងដែរ។ ម្យ៉ាងទៀត ថ្នាក់ទី១២នេះ ជាថ្នាក់ដែលខ្ញុំត្រូវមាន ការប្រលងជាច្រើន ទាំងការប្រលងជ្រើសរើសសិស្សពូកែលំនាំដូចថ្នាក់ទី៩ និងទាំងការត្រៀមខ្លួន ប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ចំពោះការប្រលងជ្រើសរើស សិស្សពូកែ ខ្ញុំបានឆ្លងកាត់ ការប្រលង គ្រប់ដំណាក់កាល រហូតដល់ការប្រលងថ្នាក់ជាតិ ដែលធ្វើនៅ រាជធានីភ្នំពេញនៅថ្ងៃទី ០១-០២-០៣ ខែមេសា ឆ្នាំ២០១១ ។ លទ្ធផលលើកនេះគឺ ខ្ញុំបានទទួល ជ័យលាភីលេខ ៣ ក្នុងចំណោម សិស្សជាជំរើស ទាំង១០នាក់ និងក្នុងចំណោមបេក្ខជនប្រលង ផ្នែកអក្សរសិល្ប៍ខ្មែរ ទាំង៨០នាក់ មកពីទូទាំងប្រទេស។
នៅថ្ងៃប្រកាសជយលាភី ខ្ញុំបានទទួលនូវវិញ្ញាបនបត្រជយលាភីសិស្សពូកែថ្នាក់ជាតិ និងបំពាក់មេដាយ សំរឹទ្ធិដោយផ្ទាល់ ពីសំណាក់ ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ នេះជាជ័យលាភីមួយ ដែលលើកទឹកចិត្តខ្ញុំបំផុតសំរាប់ត្រៀមប្រលងសញ្ញាបត្រទុតិយភូមិនាពេលខាង មុខ។ នៅពេលខ្ញុំត្រលប់មកវិញ ចំពេលដែលក្រសួងអប់រំ បានផ្តល់ឱកាសឲ្យសិស្សនៅវិទ្យាល័យថ្នាក់ ទី១២ ដាក់ពាក្យយកអាហារូបករណ៍រដ្ឋ។ នៅពេលនោះ ខ្ញុំសំរេចចិត្តមិនដាច់ទេ ថាត្រូវជ្រើសរើសមុខវិជា្ជ ដែលខ្លួនចូលចិត្តមួយណានោះ ខ្ញុំបានដេកគិតអស់រយៈពេលយ៉ាងយូរ ទើបខ្ញុំសំរេចចិត្តមិនដាក់អាហា រូបករណ៍ ចំពោះមុខវិជ្ជាដែលខ្ញុំចូលចិត្តនោះទេ ថែមទាំងមិនដាក់អាហារូបករណ៍ពីវិទ្យាល័យទៀតផង ពីព្រោះខ្ញុំខ្លាចបើសិនជាខ្ញុំដាក់អាហារូបករណ៍ហើយ ខ្ញុំមិនបានជាប់នោះ ខ្ញុំពិតជាសោកស្តាយណាស់ ដោយហេតុ ជីវភាពគ្រួសារខ្ញុំគ្មានលទ្ធភាពផ្គត់ផ្គង់ដល់ការបន្តការសិក្សានៅសាកលវិទ្យាល័យទេ ហើយ បើខ្ញុំដាក់អាហារូបករណ៍ពី វិទ្យាល័យនោះ អាហារូបករណ៍ស្វ័យប្រវត្តិរបស់ខ្ញុំ ដែលកើតចេញពី ជ័យលាភីសិស្សពូកែនោះ ត្រូវបាត់បង់ ដូច្នេះខ្ញុំក៏សំរេចចិត្តមិនដាក់អាហារូបករណ៍ពីវិទ្យាល័យ ហើយ ទៅដាក់អាហារូបករណ៍ស្វ័យប្រវត្តិតែម្តង។
ថ្ងៃប្រឡងបាក់ឌុប
នៅថ្ងៃប្រលងបានមកដល់អារម្មណ៍ ខ្ញុំមិនសូវភិតភ័យទេ ប៉ុន្តែខ្លាចលទ្ធផលមិនបាននិទ្ទេសល្អ។ នៅថ្ងៃ ប្រកាសលទ្ធផល ជាថ្ងៃមួយ ដែលមិត្តភក្តិខ្ញុំនិងរូបខ្ញុំភ័យអរបំផុត នៅពេលនោះការប្រកាសលទ្ធផល បានបង្ហាញថា មានមិត្តភក្តិខ្ញុំជាច្រើនបានជាប់និទ្ទេស B ធ្វើឲ្យខ្ញុំបារម្ភពីលទ្ធផលរបស់ខ្លួនឯងមិនដឹង យ៉ាងណា។ ជាសំណាងល្អ បំផុតសំរាប់ខ្ញុំដែលខ្ញុំបានដឹងថាលទ្ធផលរបស់ខ្លួនគឺនិទ្ទេស A ។
ជីវិតរស់នៅភ្នំពេញបន្ទាប់ពីលទ្ធផលប្រលងបាក់ឌុបបានចេញ ខ្ញុំក៏បានធ្វើដំណើរមករៀននៅភ្នំពេញរស់នៅក្នុងបន្ទប់ជួល ជាមួយមិត្តភក្តិ។ ខ្ញុំបានដាក់ពាក្យ ចូលរៀននូវជំនាញអាហារូបករណ៍ស្វ័យប្រវត្តិរបស់ខ្ញុំ គឺនីតិសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULES) ក្រោមការជួយជ្រោមជ្រែង ទាំង ស្មារតី និង សម្ភារៈមួយចំនួនធំពី លោកគ្រូពន្លឺ ។ លោកគ្រូបានជួយ ឧបត្ថម្ភ នូវថ្លៃឈ្នូលសិក្សា ភាសា អង់គ្លេស នៅវិទ្យាស្ថានញីវវើល (New World Institute) ថ្លៃសាំង និង ថ្លៃសម្ភារៈសិក្សាផ្សេងៗទៀត ។
ក្នុងខណៈពេល កំពុងសិក្សានៅមហាវិទ្យាល័យនោះដែរ ដោយសារ ជីវភាពគ្រួសារ ខ្សត់ខ្សោយ លោកគ្រូបាននាំខ្ញុំ ឱ្យបានឆ្លៀតចូលធ្វើការ ជាបុគ្គលិកផ្នែកបំពងសាច់មាន់នៅ KFC ដើម្បីយកលុយ ទៅរៀន បង់ថ្លៃឈ្នួលបន្ទប់ និងទិញអាហារប្រចាំថ្ងៃ។ ការតស៊ូក្នុងការងារផង រៀនច្រើនម៉ោងផង អស់រយៈពេលជិត ៦ខែ ខ្ញុំពុំសូវមានពេលសំរាកឡើយ ធ្វើឱ្យមានការសម្រេចចិត្តមួយ ពីលោកគ្រូពន្លឺ ឱ្យខ្ញុំឈប់ធ្វើការពី KFC ហើយគាត់ជាអ្នកឧបត្ថម្ភបន្ថែមចំនួន ៦៥ ដុល្លារ ក្នុង១ខែ គឺច្រើនជាង ថ្លៃប្រាក់ខែខ្ញុំនៅពេលធ្វើការទៅទៀត ក្នុងគោលបំណងរក្សាសុខភាព និង ឱ្យខ្ញុំផ្តោតលើ ការសិក្សា ឱ្យបានច្រើន
បន្ទប់មក ខ្ញុំបានទៅដាក់ពាក្យប្រលងអាហារូបករណ៍ទៅសិក្សានៅសហពន្ធរុស្ស៊ី ខ្ញុំក៏បានប្រលងជាប់ ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមនិស្សិត១៧៦នាក់ ដែលដាក់ពាក្យប្រលង។ ដូច្នេះ ខ្ញុំក៏បាន សំរេចបំណងចំពោះមុខវិជ្ជា ដែលខ្ញុំស្រឡាញ់បំផុត គឺខ្ញុំដាក់ជំនាញ ស្ថាបត្យកម្ម ទៅបន្តការសិក្សានៅ ប្រទេសរុស្ស៊ី រយៈពេល៥ឆ្នាំ ប៉ុន្តែជាអកុសលការផ្តល់អាហារូបករណ៍របស់ប្រទេសរុស្ស៊ី និស្សិតខ្មែរត្រូវ ចំណាយអស់លុយយ៉ាងច្រើនព្រោះប្រាក់ឧបត្ថម្ភក្នុងការរស់នៅប្រទេសរុស្ស៊ីបានតែ ៤៥ដុល្លារ ក្នុង១ខែ តែប៉ុណ្ណោះ។
នៅពេលនេះ ខ្ញុំសូមស្នើសុំពីសំណាក់ ឯកឧត្តម លោកឧកញ្ញា លោកជំទាវ លោក លោកស្រី នាងកញ្ញា ដែលជាសប្បុរសជនទាំងអស់ មេត្តជួយឧបត្ថម្ភជាថវិកាក្តី ជាសម្ភារៈក្តី ដល់រូបខ្ញុំបាទ ដើម្បីបាន បន្តការសិក្សានៅប្រទេសរុស្សីនេះ តាមទឹកចិត្តសទ្ធា ជ្រះថ្លារបស់អស់លោកអ្នក ។ អំណោយដ៏មានតម្លៃ របស់លោកអ្នក ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ គឺនឹងបានជួយនិស្សិតក្រីក្រ ហើយមាន ការសិក្សាយ៉ាងវិជ្ជមាន ដូចរូបខ្ញុំដល់ត្រើយដូចបំណង ហើយខ្ញុំសន្យានឹងប្រឹង តស៊ូសិក្សានៅទីនោះ លុះបានសម្រេចលទ្ធផលចុងក្រោយជាទីគាប់ចិត្ត ខ្ញុំនឹងតបស្នងគុណវិញ ខ្ញុំនឹង មិនភ្លេចគុណរបស់ លោកអ្នកឡើយ ពេញមួយជីវិតនៃខ្ញុំ ។
·សម្ភារៈនិងថវិកា ចាំបាច់សម្រាប់ការសិក្សា ត្រូវស្នើសុំ
1- Laptop : 1 unit = $ 600.00
2- Hard Disk Memory : 1 unit = $ 70.00
3- Drawing Materials : 1 set = $ 40.00
4- Meal Allowance : (if supported)
· ទំនាក់ទំនង ៖
ប្រសិនបើចង់ខ្ញុំសូមទំនាក់ទំនងមកកាន់
១- ខ្ញុំបាទផ្ទាល់ ម៉ុង គីមស្រុង លេខទូរស័ព្ទ ០៨៩-៦៨០ ៨១៣ និង e-mail : kimsrongmong@gmail.com
២- អ៊ុំ ពន្លឺ, H/P ០១២-៩៧០ ០៩៤ និង e-mail : punlieuum@yahoo.com
ឬទំនាក់ទំនងមកខាងគេហទំព័រ sabay តាមរយៈ ០៨៨ ៥០៥០១២១
សូមអរគុណ…!
ប្រសិនបើប្រិយមិត្ត មិត្តអ្នកអាន ជានិស្សិតក្រីក្រ ឬបានស្គាល់និស្សិតដែលមានជីវភាពក្រលំបាក គ្មានទីពឹង ត្រូវការគេហទំព័រ sabay ចុះផ្សាយជូន សូមទំនាក់ទំនងមកកាន់លោក យ៉ន សុភារិទ្ធ លេខទូរស័ព្ទ ០៨៨ ៥០៥០១២១។ សូមអរគុណ!
អត្ថបទ និងរូបថត៖ Lana kon khmer
ប្រភព៖ គឹម ស្រុង

2 comments:

  1. អក្ខរាវិរុទ្ធដ៏មានប្រសិទ្ធភាពពិតៗ ដើម្បីជួយនាំយកអតីតគូស្នេហ៍ និងរក្សាទុកអាពាហ៍ពិពាហ៍
    ជំរាបសួរអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ Rosalba រំភើបរីករាយខ្លាំងណាស់ អរគុណដល់ Dr.GURU ។ ប្តីរបស់ខ្ញុំបានចាកចេញពីខ្ញុំទៅស្រីម្នាក់ទៀតកាលពីប៉ុន្មានឆ្នាំមុន ហើយខ្ញុំមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ព្រោះខ្ញុំមិនដែលធ្វើខុសចំពោះគាត់ទេ ខ្ញុំនៅសល់កូនពីរនាក់របស់ខ្ញុំ និងការងារដែលមានប្រាក់ខែតិចតួច។ ខ្ញុំស្ទើរតែបោះបង់ចោលរហូតដល់ខ្ញុំបានឃើញសក្ខីកម្មតាមអ៊ីនធឺណិតអំពី Dr.GURU ពីរបៀបដែលគាត់បានជួយមនុស្សជាច្រើន ដូច្នេះខ្ញុំបានទាក់ទងគាត់ដោយភ្ញាក់ផ្អើល 24 ម៉ោងបន្ទាប់ពីខ្ញុំបានធ្វើអ្វីដែលគ្រូពេទ្យសុំឱ្យខ្ញុំធ្វើ ប្តីរបស់ខ្ញុំបានត្រឡប់មកវិញនៅថ្ងៃបន្ទាប់ពីអក្ខរាវិរុទ្ធសុំទាន។ ខ្ញុំអត់ទោសឱ្យគាត់ ហើយសន្យាថានឹងមិនចាកចេញទេ។ ប្តីរបស់ខ្ញុំបានត្រឡប់មកវិញអស់រយៈពេល 6 ខែហើយ ហើយពួកយើងមិនដែលមានបញ្ហាអ្វីទេ ខ្ញុំរីករាយដែលខ្ញុំមិនបានសង្ស័យ Dr.GURU ។ ឥឡូវនេះខ្ញុំប្រាកដថាគាត់ក៏អាចដោះស្រាយបញ្ហាណាមួយជាមួយនឹងការធូរស្បើយឆាប់រហ័សផងដែរ។ អ្នកក៏អាចទាក់ទងគាត់សម្រាប់ជំនួយឥឡូវនេះ។
    អ៊ីមែល៖ saguruu087@gmail.com ឬ whatsapp +12098373537

    ReplyDelete
  2. ទីបន្ទាល់ដ៏អស្ចារ្យមួយនៅលើតួអក្ខរាវិរុទ្ធដែលបាននាំប្តីរបស់ខ្ញុំមកខ្ញុំវិញ។ ខ្ញុំ​បាន​រៀប​ការ​យ៉ាង​មាន​សុភមង្គល​ជាមួយ​ប្តី​ដែល​គួរ​ឱ្យ​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​មាន​កូន​ពីរ​នាក់។ បញ្ហាដ៏ធំមួយបានកើតឡើងនៅក្នុងគ្រួសាររបស់ខ្ញុំកាលពីប្រាំពីរខែមុន រវាងខ្ញុំ និងប្តីរបស់ខ្ញុំ។ រន្ធត់​ណាស់​ដែល​គាត់​យក​រឿង​នេះ​ទៅ​តុលាការ​ដើម្បី​សុំ​លែងលះ។ គាត់ថាគាត់មិនចង់នៅជាមួយខ្ញុំទៀតទេ ហើយគាត់ក៏លែងស្រលាញ់ខ្ញុំទៀត។ ដូច្នេះ គាត់​បាន​ខ្ចប់​ចេញ​ពី​ផ្ទះ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ និង​កូនៗ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ ខ្ញុំបានព្យាយាមគ្រប់មធ្យោបាយដើម្បីយកគាត់មកវិញ បន្ទាប់ពីសុំទានច្រើនដងរួចមកហើយ ប៉ុន្តែនៅតែមិនបានសម្រេច ហើយគាត់បញ្ជាក់ថាគាត់បានសម្រេចចិត្តហើយ គាត់មិនដែលចង់ជួបខ្ញុំទៀតទេ។ ដូច្នេះ នៅល្ងាចមួយ ពេលខ្ញុំត្រឡប់មកពីធ្វើការ ខ្ញុំបានជួបមិត្តចាស់របស់ខ្ញុំ ដែលបានសួរប្តីខ្ញុំ។ ដូច្នេះខ្ញុំពន្យល់គ្រប់យ៉ាងដល់នាង ដូច្នេះនាងប្រាប់ខ្ញុំថា មធ្យោបាយតែមួយគត់ដែលខ្ញុំអាចយកប្តីខ្ញុំមកវិញបានគឺការទៅជួបគ្រូអក្ខរាវិរុទ្ធ ព្រោះនោះជាអ្វីដែលនាងធ្វើផងដែរ ដើម្បីឈ្នះគូស្នេហ៍របស់នាងមកវិញ។ បន្ទាប់មកខ្ញុំបានធ្វើតាមដំបូន្មានរបស់នាង ហើយនាងបានឱ្យខ្ញុំ DR WALE WhatsApp contact:+2347054019402។ ភ្លាមៗនោះខ្ញុំបានផ្ញើសារ WhatsApp របស់ DR WALE ហើយប្រាប់គាត់អំពីការឈឺចាប់ និងបញ្ហាទាំងអស់ដែលខ្ញុំកំពុងប្រឈមមុខ។ DR WALE បាន​ប្រាប់​ខ្ញុំ​ថា​កុំ​យំ​ទៀត​ឡើយ ហើយ​ថា​ខ្ញុំ​ប្រើ​ពេល​សម្រាក​ចិត្ត។ បន្ទាប់ពីការពិភាក្សាជាច្រើនជាមួយ DR WALE ខ្ញុំបានបង់ប្រាក់សម្រាប់សម្ភារៈ និងរបស់របរទាំងអស់ដែលត្រូវការដើម្បីដេញអក្ខរាវិរុទ្ធ ហើយអ្នកសរសេរអក្ខរាវិរុទ្ធបានធានាខ្ញុំថាខ្ញុំនឹងយកប្តីរបស់ខ្ញុំមកវិញក្នុងរយៈពេលមួយសប្តាហ៍។ ពិតជាអស្ចារ្យមែន!! ដូច្នេះ គាត់​និយាយ​ជាមួយ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ត្រូវ​ធ្វើ។ បន្ទាប់មកនៅសប្តាហ៍បន្ទាប់ វាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលប្តីរបស់ខ្ញុំដែលមិនទូរស័ព្ទមកខ្ញុំអស់រយៈពេលប្រាំពីរខែកន្លងមកនេះបានទូរស័ព្ទមកខ្ញុំដើម្បីប្រាប់ខ្ញុំថាគាត់នឹងត្រលប់មកវិញ។ ពិតជា​អស្ចារ្យ​ណាស់!! ដូច្នេះហើយបានជាគាត់ត្រលប់មកផ្ទះវិញដោយក្តីស្រលាញ់ និងរីករាយ ហើយគាត់បានសុំទោសចំពោះកំហុសរបស់គាត់ និងសម្រាប់ការឈឺចាប់ដែលគាត់បានធ្វើឱ្យខ្ញុំ និងកូនរបស់ខ្ញុំ។ បន្ទាប់មក ចាប់ពីថ្ងៃនោះមក ទំនាក់ទំនងរបស់យើងឥឡូវនេះកាន់តែរឹងមាំជាងពេលដែលវាកើតឡើងដោយជំនួយពី DR WALE ។ ខ្ញុំនឹងណែនាំអ្នកនៅទីនោះដើម្បីទាក់ទងដោយសប្បុរស DR WALE WhatsApp/Viber +2347054019402 ឬអ៊ីម៉ែល៖ drwalespellhome@gmail.com

    ReplyDelete